ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និង នវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ ២០២៤

នាថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម បើកនិងបិទវគ្គបណ្តុះបណ្តាលស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និង នវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ" និង​ បានធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ»។ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បន្ទាយមានជ័យ។ វគ្គបណ្តុះបណ្តាល នេះត្រូវបានរៀបចំ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពដល់បណ្តាអង្គភាពដែលជាបេក្ខភាព ប្រកួតប្រជែងជ័យលាភីក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យ។

ព័ត៌មានទាក់ទង